នៅមន្ទីរពិសោធន៍ជាតិ វ.ប.ន. យើងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ និងសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលិក។ កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់យើង ត្រូវបានរៀបចំឡើងដើម្បីកសាងសមត្ថភាពបុគ្គលិកឲ្យមានសមត្ថភាពគ្រប់ជ្រុងជ្រោយដែលអាចបំពេញការងារបានកាន់តែប្រសើរទាំងជំនាញបច្ចេកទេស និងទំនាក់ទំនងអន្តរបុគ្គល។

ការលើកកម្ពស់ការរីកចម្រើនលើសពីជំនាញបច្ចេកទេស
យើងផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលចំនួន ១១ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើជំនាញសង្គម និងជំនាញវិជ្ជាជីវៈសំខាន់ៗ រួមមាន៖

ការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍវិជ្ជាជីវៈ៖
នៅមន្ទីរពិសោធន៍ជាតិ វ.ប.ន. យើងប្តេជ្ញាចិត្តក្នុងការបន្តការកែលម្អ
និងការរៀនសូត្រជាបន្តបន្ទាប់។
កម្មវិធីបណ្តុះបណ្តាលនេះមិនត្រឹមតែមានគោលបំណងពង្រឹងជំនាញបច្ចុប្បន្នប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងពង្រីកទស្សនៈរបស់បុគ្គលិក
ដើម្បីឱ្យពួកគេអាចរីកចម្រើនក្នុងគ្រប់ទិដ្ឋភាពនៃជីវិតវិជ្ជាជីវៈ
និងជីវិតផ្ទាល់ខ្លួន។
តាមរយៈការទទួលបានធនធាន និងឱកាសបណ្តុះបណ្តាលជាច្រើន
យើងធានាថាក្រុមការងាររបស់យើងតែងតែត្រៀមខ្លួនជាស្រេច
ដើម្បីនាំមុខនិន្នាការនៃឧស្សាហកម្ម បង្កើតច្នៃប្រឌិត
និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ។ នៅមន្ទីរពិសោធន៍យើងជឿជាក់ថា
ការរីកចម្រើនគឺជាដំណើរពេញមួយជីវិត - ចូលរួមជាមួយយើង ដើម្បីរីកចម្រើន សម្របខ្លួន
និងបង្កើតឥទ្ធិពលដ៏មានតម្លៃ និងយូរអង្វែង។
ទទួលបានបទពិសោធន៍ដោយផ្ទាល់នៅពេលធ្វើការលើគម្រោងដែលឈានមុខគេរបស់មន្ទីរពិសោធន៏។និស្សិតកម្មសិក្សានៅSTINLស្វែងយល់អំពីបច្ចេកទេសថ្មីៗក្នុងការស្រាវជ្រាវមន្ទីរពិសោធន៍និងការអភិវឌ្ឍបច្ចេកវិទ្យាដោយពង្រីកចំនេះដឹងតាមការអនុវត្តជាក់ស្តែង។
យើងស្វាគមន៍និស្សិតកម្មសិក្សាពីគ្រប់សាកលវិទ្យាល័យដោយលើកតម្លៃភាពចម្រុះជាគោលនៃការបង្កើតសិល្បៈនិងគំនិតច្នៃប្រឌិត។ការសហការជាមួយមិត្តរួមការងារនឹងណែនាំនាអ្នកពីជំនាញផ្សេងៗធ្វើអោយមានការច្នៃប្រឌិតនិងគាំទ្រដល់ការអភិវឌ្ឍន៏ជំនាញក្នុងបរិយាកាសដែលរីករាយនិងស្រស់ស្រាយ។
កម្មវិធីរបស់យើងពង្រីកសក្តានុពលជាច្រើនជាងការរួមចំណែកបច្ចេកទេស។មិនថាអ្នកស្ថិតក្នុងក្រុមអាជីវកម្ម ក្រុមបច្ចេកទេសក្រុមគ្រប់ គ្រងជាន់ខ្ពស់ ឬក្រុមសម្របសម្រួលអាជីវកម្ម អ្នកនឹងអភិវឌ្ឍជំនាញច្រើនដែលល្អសម្រាប់អាជីពដ៏ទូលំទូលាយ។យើងធានាថានិស្សិតកម្មសិក្សាទទួលបានជំនាញបច្ចេកទេសនិងសមត្ថភាពដឹកនាំដែលអាចប្រជែងបាននៅក្នុងគ្រិះស្ថានណាមួយ។
និស្សិតកម្មសិក្សានឹងទទួលបានការណែនាំពីអ្នកស្រាវជ្រាវប្រធានឧស្សាហកម្មនិងអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំតាមរយៈការណែនាំផ្ទាល់អ្នកនឹងទទួលបានការណែនាំផ្ទាល់ខ្លួនមតិវិចារយោងមាន តម្លៃនិងការគាំទ្រដើម្បីឱ្យអ្នកអាចបំពេញសមត្ថភាពរបស់អ្នកក្នុងអំឡុងពេលធ្វើការងារជាមួយយើង។