ប្រវត្តិមន្ទីរពិសោធន៍
មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន.) មានប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ដែលចាក់ឫសពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការរីកចម្រើនផ្នែកឧស្សាហកម្ម និងវិទ្យាសាស្ត្រ។ ម.ជ.វ.ប.ន.ត្រូវបានង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ជាការិយាល័យស្រាវជ្រាវនៃនាយកដ្ឋានបច្ចេកទេស ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនដើម្បីបំពេញតម្រូវការដែលកំពុង កើនឡើងសម្រាប់សេវាកម្មមន្ទីរពិសោធន៍ដែលមានគុណភាពខ្ពស់។
ប្រវត្តិរបស់ STINL
ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤
ថ្មីៗកន្លងមកនេះ
នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤
មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
(ម.ជ.វ.ប.ន.) ត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ
១៤១ អនក្រ.បក. ដោយផ្តល់នូវឯករាជ្យភាពនិងប្រសិទ្ធភាពប្រតិបត្តិការថ្មី។
ការផ្លាស់ប្តូរនេះបានពង្រីកអានុភាពឱ្យ ម.ជ.វ.ប.ន. អាចបន្ថែមភាពសម្បូរបែប
ក្នុងការផ្តល់សេវាកម្មធ្វើតេស្ដរបស់ខ្លួននិងមានការចូលរួមប្រសើរជាងមុនចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មនិងវិទ្យាសាស្រ្តក្នុងប្រទេសដោយបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាពិសោធន៍ដែលមានលក្ខណៈល្អប្រសើរជាងមុន។



