ព័ត៌មានថ្មីៗ

ឱកាសក្នុងការទទួលបាន​នូវបទពិសោធន៍និងអនុវត្តន៍ផ្ទាល់ជាមួយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈវ័យក្មេង ជំនាន់ទី៣

លក្ខខណ្ឌដាក់ពាក្យការងារ៖

១. ជានិស្សិតកំពុងសិក្សាឆ្នាំទី៣ ឬ ទើបតែបញ្ចប់ការសិក្សា លើជំនាញពាក់ព័ន្ធ

២. គ្មានបទពិសោធន៍ការងារ

៣. អាចធ្វើការពេញម៉ោងបាន ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (៨ព្រឹក ដល់ ៥ល្ងាច)

៤. ក្លាហាន នឹងមានភាពស្មោះត្រង់នឹងការងារ


👉🏻 អត្ថប្រយោជន៍នៃការងារហាត់ការ៖

១. អាចមានឱកាសបានអនុវត្តន៍ផ្ទាល់

២. ការអភិវឌ្ឍន៍ជំនាញ

៣. ឱកាសស្រាវជ្រាវ ជាមួយបច្ចេកវិទ្យាឆ្នៃប្រឌិត

៤. បង្កើនទំនុកចិត្តក្នុងការប្រាស្រ័យទំនាក់ទំនង


👇🏻 ដាក់ពាក្យនៅទីនេះ៖

https://forms.gle/AKAEuQxzvwwAyqb17

ព័ត៌មានសៅរ៍, ៧ មិថុនា ២០២៥
"កម្មវិធីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជំនាន់ទី១" និង "កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈវ័យក្មេងជំនាន់ទី២" ត្រូវបានបញ្ចប់។

"កម្មវិធីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជំនាន់ទី១" និង "កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈវ័យក្មេងជំនាន់ទី២" ត្រូវបានបញ្ចប់។ សូមអបអរសាទរដល់និស្សិត ដែលបានចូលរួមក្នុងការចុះកម្មសិក្សានៅវិទ្យាស្ថានជាតិ  វ.ប.ន. និង មន្ទីរពិសោធន៍ជាតិ វ.ប.ន. ផ្នែកបច្ចេកទេស ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកប្រតិបត្តិការដោយជោគជ័យក្នុងរយៈពេល៣ខែកន្លងមកនេះ។


The Young Scientist Program (Batch I) and The Young Professional Program (Batch II)  has been successfully completed. Congratulations to all participants who completed the YSP and YPP at NISTI and STINL  in the fields of Technical, Business, and Operations over the past three months.

ព័ត៌មានច័ន្ទ, ២ មិថុនា ២០២៥
ពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិ វ.ប.ន. មន្ទីរពិសោធន៍ជាតិ វ.ប.ន. និងសាកលវិទ្យាល័យជាតិ ពុទ្ធិសាស្ត្រ

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងមន្ទីរពិសោធន៍ជាតិ វ.ប.ន. ដឹកនាំដោយ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជួបសំណេះសំណាល និងពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិ វ.ប.ន. មន្ទីរពិសោធន៍ជាតិ វ.ប.ន. និងសាកលវិទ្យាល័យជាតិ ពុទ្ធិសាស្ត្រ។

ព័ត៌មានសុក្រ, ៣០ ឧសភា ២០២៥
  • 1