នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងមន្ទីរពិសោធន៍ជាតិ វ.ប.ន. ដឹកនាំដោយ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជួបសំណេះសំណាល និងពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិ វ.ប.ន. មន្ទីរពិសោធន៍ជាតិ វ.ប.ន. និងសាកលវិទ្យាល័យជាតិ ពុទ្ធិសាស្ត្រ។
Phnom Penh, May 30, 2025 – The National Institute of Science, Technology and Innovation (NISTI) and Science, Technology and Innovation National Laboratory (STINL) team led by H.E. HONG Rada, Under-secretary of State, had a meeting with University of Puthisastra (UP) team. The purpose of this visit was to explore the potential collaboration between NISTI, STINL and UP.