អ្នកជំនាញព័ត៌មានវិទ្យាជាន់ខ្ពស់

ការពិពណ៌នាការងារ

អ្នកជំនាញព័ត៌មានវិទ្យាជាន់ខ្ពស់ មានតួនាទីសំខាន់ក្នុងការគ្រប់គ្រង ប្រតិបត្តិការ និងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ការងាររបស់អង្គភាពឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។ តួនាទីនេះរួមមានការរៀបចំ និងអនុវត្តគោលនយោបាយ IT ការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនមេ និងបណ្តាញ ការថែទាំផ្នែករឹង និងផ្នែកទន់ ក៏ដូចជាការធានាសន្តិសុខទិន្នន័យ និងប្រព័ន្ធ។ បន្ថែមពីនេះ បុគ្គលិកត្រូវផ្តល់ការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ ដោះស្រាយបញ្ហាបច្ចេកទេស និងចូលរួមក្នុងការកែលម្អប្រព័ន្ធឱ្យទាន់សម័យ។ តួនាទីនេះទាមទារជំនាញបច្ចេកទេសខ្ពស់ សមត្ថភាពវិភាគ និងការដោះស្រាយបញ្ហា ព្រមទាំងការសហការជាក្រុម និងការទំនាក់ទំនងបានល្អ។

អ្នកជំនាញព័ត៌មានវិទ្យាជាន់ខ្ពស់ 

ទំនួលខុសត្រូវ៖

  • ការគ្រប់គ្រងគោលនយោបាយ IT រៀបចំ និងគ្រប់គ្រងគោលនយោបាយ នីតិវិធី IT និងសេវាកម្មវិជ្ជាជីវៈឱ្យបាន ត្រឹមត្រូវតាមបទដ្ឋាន
  • ការបណ្តុះបណ្តាល៖ ផ្តល់ការបណ្តុះបណ្តាល និងរំលឹកឡើងវិញអំពីគោលនយោបាយ ឬ នីតិវិធី IT ដល់អ្នកប្រើប្រាស់ (Users)
  • ដោះស្រាយបញ្ហាបច្ចេកទេស (Troubleshooting) និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងម៉ាស៊ីនមេ (Servers) និងប្រព័ន្ធបណ្តាញ (Networking)
  • ការថែទាំផ្នែករឹង និងផ្នែកទន់ (Hardware/Software)
  • ធានានូវសន្តិសុខ និងឯកជនភាពនៃប្រព័ន្ធបណ្តាញ និងប្រព័ន្ធកុំព្យូទ័រទាំងអស់

លក្ខខណ្ឌក្នុងការជ្រើសរើស៖

  • មានសញ្ញាបត្របរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកព័ត៌មានវិទ្យា វិស្វកម្មកុំព្យូទ័រ វិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារផ្នែកព័ត៌មានវិទ្យា យ៉ាងតិច ៣៥ ឆ្នាំ (ផ្តល់អាទិភាពដល់អ្នកមានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រព័ន្ធ ឬអភិវឌ្ឍកម្មវិធី)
  • មានជំនាញក្នុងការអភិវឌ្ឍកម្មវិធី ការគ្រប់គ្រងប្រព័ន្ធបណ្តាញ មូលដ្ឋានទិន្នន័យ ឬបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធ
  • មានសមត្ថភាពវិភាគ និងដោះស្រាយបញ្ហាបច្ចេកទេសបានល្អ
  • មានជំនាញក្នុងការសហការជាក្រុម និងមានទំនាក់ទំនងការងារបានល្អ
  • អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការអាន សរសេរ និងទំនាក់ទំនងការងារបានល្អ

ទិដ្ឋភាពទូទៅនៃការងារ


  • ការងារត្រូវបានប្រកាស
    ពុធ, ១១ មីនា ២០២៦

  • ផុតកំណត់ការងារ
    អង្គារ, ៣១ មីនា ២០២៦

  • ប្រភេទការងារ
    ពេញម៉ោង

  • ប្រាក់ខែ

  • ទីតាំង
    ភ្នំពេញ

  • បទពិសោធន៍

ព័ត៌មានទំនាក់ទំនង