មន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិត្រូនិច

ការពិពណ៌នាការងារ

មន្ត្រីផ្នែកបច្ចេកទេស មន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច មានតួនាទីសំខាន់ក្នុងការធ្វើតេស្ត វាយតម្លៃ និងធានាគុណភាពឧបករណ៍ និងប្រព័ន្ធបច្ចេកទេសផ្សេងៗ។ តួនាទីនេះពាក់ព័ន្ធនឹងការតម្លើង ប្រមូលផ្ដុំ និងត្រួតពិនិត្យប្រព័ន្ធមេកានិច អគ្គិសនី និងសៀគ្វីអេឡិចត្រូនិក ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់។ បន្ថែមពីនេះ បុគ្គលិកត្រូវអនុវត្តការប្រើប្រាស់ និងថែទាំឧបករណ៍មន្ទីរពិសោធន៍ ដោះស្រាយបញ្ហាបច្ចេកទេស និងវិភាគទិន្នន័យ ដើម្បីរៀបចំរបាយការណ៍បច្ចេកទេសបានត្រឹមត្រូវ។ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍផលិតផល ការគ្រប់គ្រងគុណភាព និងការរៀបចំឯកសារបច្ចេកទេស។ តួនាទីនេះទាមទារជំនាញបច្ចេកទេសល្អ ការយកចិត្តទុកដាក់ខ្ពស់ ការទទួលខុសត្រូវ និងសមត្ថភាពធ្វើការជាក្រុម និងដោយឯករាជ្យ ខណៈពេលអនុវត្តតាមបទដ្ឋានសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់។

ផ្នែកបច្ចេកទេស មន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិត្រូនិច

ទំនួលខុសត្រូវ៖

  • ធ្វើតេស្តផ្នែកមេកានិច អគ្គិសនី និងអេឡិចត្រូនិកលើឧបករណ៍ និងគ្រឿងបន្លាស់
  • ប្រើប្រាស់ និងថែទាំឧបករណ៍ និងម៉ាស៊ីនតេស្តមន្ទីរពិសោធន៍
  • តម្លើង ប្រមូលផ្ដុំ និងតេស្តគ្រឿងមេកានិច ប្រព័ន្ធអគ្គិសនី និងសៀគ្វីអេឡិចត្រូនិក
  • ដោះស្រាយបញ្ហាបច្ចេកទេសលើម៉ាស៊ីន ប្រព័ន្ធខ្សែភ្លើង និងបន្ទះសៀគ្វី
  • ប្រើឧបករណ៍វាស់ និងតេស្ត (វ៉ឺនៀរ Multimeter Oscilloscope និងម៉ាស៊ីនតេស្តផ្សេងៗ)
  • កត់ត្រា វិភាគ និងរៀបចំរបាយការណ៍បច្ចេកទេសឲ្យបានត្រឹមត្រូវ
  • អនុវត្តសុវត្ថិភាពមន្ទីរពិសោធន៍ និងប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ
  • ជួយការអភិវឌ្ឍគំរូផលិតផល គ្រប់គ្រងគុណភាព និងការរៀបចំឯកសារ

លក្ខខណ្ឌក្នុងការជ្រើសរើស៖


  • បរិញ្ញាបត្រផ្នែក វិស្វកម្មមេកានិច វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូនិច ឬវិស្វកម្មពាក់ព័ន្ធ
  • បញ្ចប់ការសិក្សាថ្មីៗក៏អាចដាក់ពាក្យបាន (បទពិសោធន៍បច្ចេកទេសពាក់ព័ន្ធ គឺជាភាពអត្ថប្រយោជន៍)
  • មានចំណេះដឹងមូលដ្ឋានអំពីការធ្វើតេស្ត ការកែតម្រូវ និងការប្រើប្រាស់ឧបករណ៍មេកានិច អគ្គិសនី ឬអេឡិចត្រូនិច
  • មានការយល់ដឹងអំពីស្តង់ដារសុវត្ថិភាពក្នុងមន្ទីរពិសោធន៍ និងឯកសារបច្ចេកទេស
  • មានទំនួលខុសត្រូវនិងអាចធ្វើការដោយឯករាជ្យ ក៏ដូចជាក្នុងការងារជាក្រុម

ទិដ្ឋភាពទូទៅនៃការងារ


  • ការងារត្រូវបានប្រកាស
    ពុធ, ១១ មីនា ២០២៦

  • ផុតកំណត់ការងារ
    ច័ន្ទ, ៣០ មីនា ២០២៦

  • ប្រភេទការងារ
    ពេញម៉ោង

  • ប្រាក់ខែ

  • ទីតាំង
    ភ្នំពេញ

  • បទពិសោធន៍

ព័ត៌មានទំនាក់ទំនង